ជម្រើសដំណើរការលក់ទាំង ៣ ក្នុង LocalizeBook 🛒✨
អាជីវកម្មនីមួយៗមានដំណើរការលក់ខុសៗគ្នា។ ប្រព័ន្ធ LocalizeBook គាំទ្រជម្រើសដំណើរការលក់ចំនួន ៣ ដើម្បីឱ្យសមស្របនឹងប្រតិបត្តិការអាជីវកម្មរបស់អ្នក៖ 1 - ជម្រើសទី ១៖ វិក្កយបត្រតែមួយគត់ (Invoice Only): • ការពិពណ៌នា៖ ជាដំណើរការលក់ដ៏សាមញ្ញ និងលឿនបំផុត នៅពេលអតិថិជនបញ្ជាទិញ អាជីវកម្មអាចចេញវិក្កយបត្រលក់ (Invoice) បានភ្លាមៗ។ • អត្ថប្រយោជន៍៖ កត់ត្រាការលក់ ទទួលស្គាល់ចំណូល (Revenue) និងតាមដានទឹកប្រាក់ដែលអតិថិជនត្រូវបង់ដោយផ្ទាល់ សាកសមសម្រាប់អាជីវកម្មលក់ដាច់ភ្លាម ចេញវិក្កយបត្រភ្លាមដោយមិនបាច់មានបញ្ជាទិញ ឬប័ណ្ណដឹកជញ្ជូន។ 2 - ជម្រើសទី ២៖ បញ្ជាទិញ បន្ទាប់មកចេញវិក្កយបត្រ (Sales Order to Invoice): • ការពិពណ៌នា៖ អាជីវកម្មបង្កើត Sales Order ជាមុន ដើម្បីកត់ត្រាសំណើទិញ និងផ្ទៀងផ្ទាត់ទំនិញ បរិមាណ និងតម្លៃជាមួយអតិថិជន។ • អត្ថប្រយោជន៍៖ ពេលរួចរាល់ អាចបម្លែង Sales Order នោះទៅជា Invoice តែម្តង សាកសមសម្រាប់អាជីវកម្មដែលត្រូវការបញ្ជាក់ការបញ្ជាទិញមុននឹងចេញវិក្កយបត្រ។ 3 - ជម្រើសទី ៣៖ បញ្ជាទិញ - ប័ណ្ណដឹកជញ្ជូន - វិក្កយបត្រ (Sales Order - Delivery Note - Invoice): • ការពិពណ៌នា៖ ផ្តល់ការគ្រប់គ្រងកាន់តែហ្មត់ចត់លើប្រតិបត្តិការលក់ និងការដឹកជញ្ជូន៖ o ជំហានទី១៖ បង្កើត Sales Order ដើម្បីបញ្ជាក់តម្រូវការអតិថិជន។ o ជំហានទី២៖ បង្កើត Delivery Note ដើម្បីកត់ត្រាទំនិញដែលបានដឹកជញ្ជូនជូនអតិថិជន។ o ជំហានទី៣៖ ចេញ Invoice ដោយផ្អែកលើព័ត៌មានពី Sales Order និង Delivery Note។ • អត្ថប្រយោជន៍៖ សាកសមខ្លាំងសម្រាប់អាជីវកម្មដែលចង់បំបែកដំណាក់កាលគ្រប់គ្រងការបញ្ជាទិញ ការដឹកជញ្ជូនទំនិញ និងការទូទាត់ប្រាក់ដាច់ដោយឡែកពីគ្នា។ 💡 សាកល្បងប្រើ LocalizeBook ឥតគិតថ្លៃ 30 ថ្ងៃ ជាមួយនឹងជំនួយការ AI !! 🔗 www.localizebook.com