របៀបកត់ត្រាបញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវក្នុង LocalizeBook 📚✨
ប្រសិនបើលោកអ្នកចង់កត់ត្រាប្រតិបត្តិការអាជីវកម្ម និងគ្រប់គ្រងបញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវតាមស្ដង់ដារ សូមអនុវត្តតាមជំហានងាយៗខាងក្រោម៖ 1 - ផ្នែកទី ១៖ ការចាប់ផ្តើមដំបូង (Getting Started): ទំព័រដើម (Home Page): បន្ទាប់ពីចូលប្រើប្រាស់ប្រព័ន្ធ លោកអ្នកអាចចុច New Transaction ដើម្បីបង្កើតប្រតិបត្តិការថ្មីៗយ៉ាងលឿន ដោយមានបំពាក់ឃីតកាត់ (Shortcuts) ដូចជា Alt + P សម្រាប់វិក្កយបត្រទិញជាដើម។ ការកំណត់ (Settings): ចូលទៅពិនិត្យព័ត៌មានក្រុមហ៊ុន (ឈ្មោះ, VAT, TIN, អាសយដ្ឋាន), រូបិយប័ណ្ណ (Currency) និងបើកដំណើរការអាករ (Tax/VAT) ឱ្យបានត្រឹមត្រូវ។ តារាងគណនី (Chart of Accounts): ពិនិត្យមើលបញ្ជីគណនីស្រាប់ដូចជា Cash and Bank, Cash on Hand និង Accounts Receivable។ 2 - ផ្នែកទី ២៖ ការទិញ និងស្តុក (Buying and Stock): បន្ថែមអ្នកផ្គត់ផ្គង់ (Vendor): ចូលទៅកាន់ Vendor Center ចុច Add បញ្ចូលឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន រួច Save។ បន្ថែមទំនិញ (Item): ជ្រើសរើស Stock Part បញ្ចូលកូដ ឈ្មោះ ថ្លៃដើម (Cost) និងថ្លៃលក់ (Sale Price)។ កត់ត្រាវិក្កយបត្រទិញ (Purchase Bill): ចុច Alt + P ជ្រើសរើស Vendor និងទំនិញ (ឧ. ទិញ ១០ កាបូប តម្លៃ $៥)។ ទឹកប្រាក់ជំពាក់នឹងចូល Accounts Payable (AP) ដោយស្វ័យប្រវត្តិ។ ទូទាត់ប្រាក់ (Payment): ចុច Alt + M ដើម្បីទូទាត់វិក្កយបត្រ ដោយកាត់ចេញពី Cash on Hand ធ្វើឱ្យទឹកប្រាក់ជំពាក់ (AP) ថយមកសូន្យវិញ។ ចំណាយប្រាក់ផ្ទាល់ (Cash Expense): ប្រើ Alt + E សម្រាប់ចំណាយដាច់ខាត (ឧ. ថ្លៃទឹក ថ្លៃភ្លើង)។ 3 - ផ្នែកទី ៣៖ ការលក់ (Selling): បន្ថែមអតិថិជន (Customer): ចូល Customer Center ចុច Add បញ្ចូលឈ្មោះ និងព័ត៌មានអតិថិជន។ បង្កើតវិក្កយបត្រលក់ (Invoice): ចុច Alt + I ជ្រើសរើសអតិថិជន និងទំនិញ (ឧ. លក់ ៤ កាបូប តម្លៃ $១២ និងគណនា VAT ១០%)។ ទឹកប្រាក់នឹងចូល Accounts Receivable (AR)។ ប្រមូលប្រាក់ (Collection): ចុច Alt + O នៅពេលអតិថិជនទូទាត់ប្រាក់ ដែលទឹកប្រាក់នឹងចូល Cash Collection Hold ជាមុនសិន។ 4 - ផ្នែកទី ៤៖ គណនេយ្យ (Accounting): ដាក់ប្រាក់ចូលធនាគារ (Bank Deposit): ប្រើ Alt + B ដើម្បីផ្ទេរប្រាក់ពី Cash Collection Hold ចូល Cash in Bank។ កត់ត្រាកំណត់ត្រាថ្ងៃ (Journal Entry): ប្រើ Alt + J សម្រាប់ប្រតិបត្តិការផ្សេងៗ (ឧ. ម្ចាស់ភាគហ៊ុនដាក់ទុនបន្ថែម $១,០០០: Debit Cash on Hand និង Credit Paid-up Capital ដោយតម្រូវឱ្យ Debit និង Credit ស្មើគ្នា)។ 5 - ផ្នែកទី ៥៖ Report ពិនិត្យសេចក្តីសង្ខេបលើផ្ទាំង Dashboard (Check the Dashboard Summary)៖ ផ្ទាំង Dashboard ផ្តល់នូវសេចក្តីសង្ខេបហិរញ្ញវត្ថុយ៉ាងឆាប់រហ័សអំពីការទិញ វិក្កយបត្រ ការប្រមូលប្រាក់ និងប្រាក់ចំណេញប្រចាំខែ។ 💡 សាកល្បងប្រើប្រាស់ LocalizeBook ឥតគិតថ្លៃរយៈពេល ៣០ ថ្ងៃ ជាមួយជំនួយការ AI!! 🔗 www.localizebook.com