របៀបផ្ទៀងផ្ទាត់សមតុល្យធនាគារក្នុង LocalizeBook 🏦✅
ដើម្បីធានាថាសៀវភៅគណនីរបស់អ្នកត្រឹមត្រូវ និងត្រូវគ្នានឹងរបាយការណ៍ធនាគារ (Bank Statement) សូមអនុវត្តតាមជំហានងាយៗខាងក្រោម៖ 1 - បើកមុខងារ Bank Reconcile: • ចុចលើ Accounting នៅលើម៉ឺនុយខាងលើ។ • ចូលទៅកាន់ Banking - Bank Reconcile រួចចុច Add ដើម្បីចាប់ផ្តើមការផ្ទៀងផ្ទាត់ថ្មី។ 2 - បញ្ចូលព័ត៌មានរបាយការណ៍ធនាគារ: • ជ្រើសរើសគណនីធនាគារដែលចង់ផ្ទៀងផ្ទាត់ (ឧ. 111101 - Cash in Bank). • ជ្រើសរើសកាលបរិច្ឆេទបញ្ចប់របាយការណ៍ Statement Ending Date (ឧ. 20-11-2026). • បញ្ចូលសមតុល្យចុងគ្រា Ending Bank Balance ដែលមាននៅលើរបាយការណ៍ធនាគារ (ឧ. 4162.50). 3 - ចាប់ផ្តើមផ្ទៀងផ្ទាត់ និងពិនិត្យសមតុល្យ: • ចុច Start Reconcile ដើម្បីទាញយកប្រតិបត្តិការសម្រាប់កំឡុងពេលនោះ។ • សមតុល្យដើមគ្រា Beginning Bank Balance នឹងបំពេញដោយស្វ័យប្រវត្តិ (ឧ. 4600) ហើយ Different (=) បង្ហាញទឹកប្រាក់ដែលនៅសល់ត្រូវផ្គូផ្គង។ 4 - ធីកប្រតិបត្តិការដែលត្រូវគ្នា: • ធីកលើប្រតិបត្តិការនីមួយៗដែលមានបង្ហាញនៅលើរបាយការណ៍ធនាគាររបស់អ្នក។ • តម្លៃ Payment (-), Deposit (+), និង Cleared Balance នឹងកែប្រែដោយស្វ័យប្រវត្តិនៅពេលអ្នកធីក។ • នៅពេល Different (=) ឈានដល់ 0.00 សៀវភៅគណនីរបស់អ្នកត្រូវគ្នានឹងធនាគារហើយ។ 5 - រក្សាទុក និងបោះពុម្ពរបាយការណ៍: • ចុច Save & Close ដើម្បីបញ្ចប់។ • ប្រតិបត្តិការផ្ទៀងផ្ទាត់នឹងបង្ហាញក្នុងបញ្ជី Bank Reconcile — ចុចលើសញ្ញាព្រួញនៅចុងជួរដើម្បីជ្រើសរើស Print Summary ឬ Print Detail។ 💡 សាកល្បងប្រើ LocalizeBook ឥតគិតថ្លៃ 30 ថ្ងៃ ជាមួយនឹងជំនួយការ AI !! 🔗 www.localizebook.com