ស្វែងយល់ពី Settings ក្នុង LocalizeBook ⚙️✨
ប្រសិនបើលោកអ្នកចង់ស្វែងយល់ និងកំណត់ការកំណត់ផ្សេងៗក្នុងប្រព័ន្ធ LocalizeBook សូមអនុវត្តតាមជំហានងាយៗខាងក្រោម៖ 1 - ចូលទៅកាន់ Settings: ចុចលើរូបសញ្ញាកង់ប្រដេញ (Gear Icon) នៅផ្នែកខាងស្តាំលើ ដើម្បីបើកផ្ទាំង Settings។ 2 - ស្វែងយល់ពីមឺនុយខាងឆ្វេង: • Development: មើលកំណែប្រព័ន្ធ (Version) និងព័ត៌មានថ្មីៗ។ • Company: ដាក់ឡូហ្គោ ឈ្មោះក្រុមហ៊ុន លេខអាករ (VAT/TIN) និងព័ត៌មានទំនាក់ទំនង។ • Branch: គ្រប់គ្រងទីតាំងសាខាអាជីវកម្ម (Multi-branch)។ • User & Role: អញ្ជើញសមាជិកក្រុម និងកំណត់សិទ្ធិប្រើប្រាស់។ • Warehouse: គ្រប់គ្រងទីតាំងស្តុកទំនិញ។ • Tax & Discount: កំណត់អាករ (VAT) និងបង្កើតបញ្ចុះតម្លៃផ្សេងៗ។ • Currency & Payment Method: គ្រប់គ្រងរូបិយប័ណ្ណ អត្រាប្តូរប្រាក់ និងវិធីសាស្ត្រទូទាត់ប្រាក់។ • Integrations & Reference: ភ្ជាប់ជាមួយ Telegram, Localize Simplify និងបើក/បិទមុខងារផ្សេងៗ។ • Templates: កែសម្រួលទម្រង់ឯកសារបោះពុម្ព និងលេខរៀង។ 3 - មើលវីដេអូជំនួយ: សម្រាប់ព័ត៌មានលម្អិតបន្ថែមក្នុងនីមួយៗ លោកអ្នកអាចទស្សនាវីដេអូណែនាំនៅតាមផ្នែកនីមួយៗជាការស្រេច! 💡 សាកល្បងប្រើ LocalizeBook ឥតគិតថ្លៃ 30 ថ្ងៃ ជាមួយនឹងជំនួយការ AI !! 🔗 www.localizebook.com